អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម និងនាំយកសម្ភារមួយចំនួនប្រគល់ជូនកងកម្លាំងមានសមត្ថកិច្ច ដើម្បីបង្ក្រាបអ្នកដែលល្មើសបំរាមក្នុងពេលបិទខ្ទប់ ក្នុងតំបន់ក្រហម
September 25, 2021 អ្នកទស្សនា :

ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម ព្រមទាំងប្រគល់សម្ភារដល់កងកម្លាំងមានសមត្ថកិច្ច ដើម្បីបង្ក្រាបអ្នកដែលល្មើសបម្រាបក្នុងពេលបិទខ្ទប់ ក្នុងតំបន់ក្រហម បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានសម្រេចដាក់សង្កាត់ទាំង៦ ក្នុងក្រុងសៀមរាប ជាតំបន់ក្រហម ដើម្បីកាត់ផ្តាច់នូវការឆ្លងរីករាលដាលដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

ការចុះពិនិត្យស្ថានភាព សួរសុខទុក្ខ របស់ប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម ឯកឧត្តអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មានការយោគយល់ សហការល្អជាមួយនឹងអាជ្ញាធរមូលដ្ឋាន កុំចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ហើយមានការអត់ធ្មត់ក្នុងរយៈពេលនេះ ដើម្បីកុំអោយមានការឆ្លងរាដាលនៃជំងឺដ៏កាចសាហាវមួយនេះនៅតែកើតមានឡើង ហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋ ខ្វះខាតស្បៀងអាហារសូមផ្តល់ដំណឹងដល់មេភូមិ ឬចៅសង្កាត់ ដែលកំពុងស្នាក់នៅ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏ស្នើដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានការនានា របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ ហើយត្រូវគិតថាអំណត់ក្នុងរយៈពេលខ្លី ដើម្បីកាត់ផ្តាច់ខ្សែចម្លងចេញពីសហគមន៍យើង នូវការឆ្លងរីករាលដាលដោយជំងឺកូវីដ-១៩ អោយមានប្រសិទ្ធភាព នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប កុំអោយមានការឆ្លងរីករាលដាលដល់អ្នកដទៃ និងទៅតំបន់ផ្សេងៗទៀត។ គួររំលឹកផងដែរថា ការដាក់ជាតំបន់ក្រហមនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំឆ្លងដល់អ្នកដទៃ។

បន្ទាប់ពីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្តក៏ជួបសំណេះសំណាលជាមួយកម្លាំងដែលបានល្បាតនៅតំបន់ក្រហម ដោយណែនាំដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ក្នុងការបង្ក្រាបដល់ជនណាដែលមិនបានចូលរួម និងល្មើសនូវវិធានការនៃការបិទខ្ទប់នេះ។

រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងចូលរួមជាមួយនឹងក្រសួង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងកាត់ផ្តាច់ជំងឺកូវីដ-១៩ចេញពីសហគមន៍យើង ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមជាតិមានការរីកចម្រើនឡើងវិញ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ