អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ មានទីតាំងស្ថិត នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ
September 25, 2021 អ្នកទស្សនា :

រសៀលថ្ងៃព្រហស្បតិ៍ទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ មានទីតាំងស្ថិត នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវបេតុងវត្តលើមួយខ្សែនេះមានប្រវែង ៥០០ម៉ែត្រ ទទឹង ១០,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ លូទឹកភ្លៀងអង្កត់ផ្ចិត ០,៦០ម៉ែត្រ ស្របផ្លូវម្ខាង និងលូមូលកាត់ទទឹងផ្លូវអង្កត់ផ្ចិត ០,៨០ម៉ែត្រ ចំណាយទឹកប្រាក់សរុប ១.៥៩៥.៥១៥.០០០រៀល សាងសង់ដោយក្រុមហ៊ុន អិនស៊ី គ្លូប៊ល ត្រេដ ឯ.ក ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលជាគម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ២០២១។

បន្ទាប់មកឯកឧត្តមអភិបាលខេត្ត ក៏បានបន្តដំណើរអញើ្ជញទៅពិនិត្យគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែជាគម្រោងអភិវឌ្ឍឆ្នាំ២០២២ តភ្ជាប់ពីចំណុចវត្តលើទៅស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាមួយនេះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស ត្រូវសាងសង់ផ្លូវឱ្យមានគុណភាព ស្របស្តង់ដារបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែងទុកជាសម្បត្តិសាធារណ:របស់យើងទាំងអស់គ្នា ដូច្នេះប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់វង្សសម្រាប់កូនចៅរបស់យើងបន្តទៅមុខទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ