កិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយអំពីលទ្ធផល នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ខេត្តក្រចេះ
June 15, 2018 អ្នកទស្សនា :

កិច្ចប្រជុំស្តីពី ការផ្សព្វផ្សាយពីលទ្ធផល នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ខេត្តក្រចេះនៅឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្តម ហ៊ូ តាំងអេង រដ្ឋលេខាធិការក្រសួងផែនការ និង ឯកឧត្តម វ៉ា ថន គណៈអភិបាល នៃអភិបាលខេត្តក្រចេះ ដែលរៀបចំឡើងនៅព្រឹកនេះថ្ងៃសុក្រ ៣កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ។ មានប្រសាសន៍នៅក្នុងអង្គប្រជុំ ឯកឧត្តម ហ៊ូ តាំងអេង បានបញ្ជាក់ថា សមិទ្ធផលនៃផលិតផលក្នុងស្រុកសរុប GDP ទាំងអស់នេះគឺកើតចេញពីកិច្ចសហការក្នុងការផ្តល់ទិន្នន័យរបស់បណ្តាមន្ទីពាក់ព័ន្ធ នៅក្នុងខេត្តទាំងអស់មិនមែនជារបស់ក្រសួងផែនការផ្ទាល់នោះទេ ក្រសួងគ្រាន់តែជាអ្នកជួយប្រើបច្ចេកទេសគណនាអោយខេត្តតែប៉ុណ្ណោះ ។ ចំពោះការគណនានេះនៅមានលក្ខណៈមិនទាន់ពេញលេញនៅឡើយទេដោយកត្តាការផ្តល់ពត៌មានពីមន្ទីពាក់ព័ន្ធ មិនទាន់បានគ្រប់គ្រាន់ដែលធ្វើឱ្យកើតមាននូវភាពលំអៀងទូរលេខខ្លះៗ ប៉ុន្តែយើងនៅតែអាចប្រើប្រាស់ទិន្នន័យនេះជាមូលដ្ឋានសម្រាប់ខេត្តរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្សេងៗបាន ។ ផលិតផលក្នុងស្រុកនេះចង់ប្រាប់យើងពីការរីកចម្រើនទៅតាមវិស័យនីមួយៗ និងទំនាក់ទំនងគ្នាហើយមិនអាចដាច់ចេញឡើយមានលក្ខណៈជាប្រព័ន្ធជារូបវ័ន្ត និងអរូបវ័ន្ត ។ ឯកឧត្តម បញ្ជាក់បន្ថែមថាទូរលេខនេះ ក្រុមការងារនឹងយកទៅប្រៀបធៀបពីការរីកចម្រើនរវាងខេត្តនីមួយៗ និងដើម្បីឆ្លុះបញ្ចាំងពីគម្លាតនៃកំរិតជីវភាពរបស់ប្រជាជន ព្រោះថាបើកាលណាកំរិតជីវភាពប្រជាជនមានការឃ្លាតពីគ្នាឆ្ងាយពេក ធ្វើអោយជះឥទ្ធិពលមិនល្អទៅដល់ការអភិវឌ្ឍន៍ប្រទេស ដូច្នេះក្រុមការងារនឹងសិក្សាស្វែងយល់ដើម្បីស្វែករកដំណោះស្រាយ ។ មុននឹងប្រកាសផ្សព្វផ្សាយជាសាធារណៈផលិតផលក្នុងស្រុកឯឧត្តមក៏បានស្នើរសុំ ដល់មន្ទីពាក់ព័ន្ធនៅក្នុងខេត្តទាំងអស់មេត្តាជូយសហការផ្តល់ពត៌មានអោយបានគ្រប់គ្រាន់ដល់មន្ទីផែនកា ដើម្បីបញ្ជូនមកក្រសួងធ្វើការគណនាជូនខេត្ត ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ