យុវជនគ្រប់រូបត្រូវរួមថែរក្សានូវសុខសន្តិភាពដែលប្រទេសជាតិកំពុងមានការរីកចម្រើន និងអភិវឌ្ឍន៍គ្រប់វិស័យ
June 16, 2018 អ្នកទស្សនា :

យុវជនសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ថ្មីរបស់ខេត្តកំពង់ចាម បានទទួលស្គាល់នៅរសៀលថ្ងៃទី១៦ ខែមិថុនានេះ នៅសាលាខេត្តកំពង់ចាម បានប្តេជ្ញាចិត្តចូលរួមការងារជួយសង្គម និងខិតខំថែរក្សានូវសុខសន្តិភាពដែលប្រទេសជាតិកំពុងមានការរីកចម្រើន និងអភិវឌ្ឍន៍គ្រប់វិស័យ ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថាត្រូវខិតខំបន្តយកចំណេះដឹងរបស់ខ្លួនទៅអប់រំណែនាំបន្តដល់ក្មេងៗជំនាន់ក្រោយឲ្យយល់ដឹងខ្ពស់ក្នុងការរួមចំណែកលើវិស័យអប់រំ ហើយត្រូវពង្រឹងស្មារតីលើជំហររបស់ខ្លួនមើលឃើញនូវអ្វីដែលបានរីកចម្រើន និងអភិវឌ្ឍន៍ដូចពេលបច្ចប្បន្ននេះ ។ ម្យ៉ាងវិញទៀត យុវជនសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជានេះហើយ ជាសសរទ្រូងនៃប្រទេសជាតិ និងជាស្នូលមួយក្នុងការ អភិវឌ្ឍន៍ប្រទេសជាតិ និងមានការចូលរួមអង្កេតការណ៍ក្នុងសកម្មភាពបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៍ ដែលបានធ្វើជាយុវជនគំរូផងដែរក្នុងការការងារសង្គមមិនបង្កភាពអនាធិបតេយ្យផ្សេងៗអ្នកប្រទេសឡើយ។ យុវជនដែលជាសមាជិក ស ស យ ក ថ្មីរបស់ខេត្តកំពង់ចាមបានលើកឡើងថា មានការសប្បាយរីករាយក្នុងការចូលរួមធ្វើជាយុវជនគំរូល្អៗ នឹងបានផ្តល់បទពិសោធន៍ ដើម្បីចែករំឡែកដល់យុវជនដ៍ទៃទៀត ឲ្យបានយល់ដឹងនូវអ្វីដែលប្រទេសជាតិមាននឹងការអភិវឌ្ឍន៍ដោយមិនប្រកាន់ពូជសាសន៍ឡើយ ហើយប្រសិនបើប្រទេសជាតិមានយុវជនមានចំណេះដឹងខ្ពស់ មានធនធានមនុស្សល្អនោះប្រទេសនឹងមានការរីកចំរើនបន្ថែមទៀត។ បច្ចប្បន្នប្រទេសមានការអភិវឌ្ឍន៍ មានសុខសន្តិភាព មានស្ថេរភាពនយោបាយ មានការរីកចំរើន យុវជនមានការយល់ដឹងបានច្រើនក្នុងចូលរួមចែករំឡែកបទពិសោធន៍ ចំណេះដឹង នូវអ្វីដែលថ្មីៗដល់យុវជនទូទៅដោយកុំយកពេលឥតប្រយោជន៍ធ្វើអ្វីដែលសង្គមស្អប់ខ្ពើមនឹងគ្មានការរីកចំរើន ហើយុវជនធ្វេីការងារផ្អែកលេីមូលដ្ឋាននៃកិច្ចសហការ មិត្តភាព ការផ្តល់ឧិកាសមិនរេីសអេីង និងបម្រេីផលប្រយោជន៏រួម ហេីយជាពិសេសយេីងជ្រេីសរេីសយកការចែករំលែក មិនមែនបំបែកបំបាក់ មិនមែនការស្អប់ ចួលរួមផ្តល់យោ បល់កែលម្អ មិនមែនរិះគន់ដេីម្បីបំផ្លាញ មិនមែនបំបាក់ទឹកចិត្ត ឬបន្ទោសបង្អាប់គ្នានោះទេ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានផ្តែផ្តាំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ យុវជនដែលមានសិទិ្ធចូលរួមបោះឆ្នោតជ្រើសរើសតំណាងដឹកនាំ ប្រទេសប្រកបដោយសុខសនិ្តភាព សុវត្ថិភាព ស្ថេរភាព និងមានលក្ខណៈអភិវឌ្ឍន៍រីកចម្រើនគ្រប់ផ្នែកគ្រប់វិស័យទាំងអស់ដូចនាពេលសព្វថ្ងៃនេះ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ