ឯកឧត្តម គួច ចំរើន បានអញ្ជើញជួបសំណេះសំណាលជាបងប្អូន អ្នករត់ម៉ូតូឌុបនៅក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនភាពសិ្នតស្នាល និងយល់ដឹងពីជីវភាពក្នុងរបរអាជីពជាអ្នករត់ម៉ូតូឌុប
June 15, 2018 អ្នកទស្សនា :

នៅរសៀលថ្ងៃទី១៥ខែមិថុនានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានសំណេះសំណាលជាអ្នករត់ម៉ូតូឌុបនៅក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនភាពសិ្នតស្នាល និងយល់ដឹងពីជីវភាពក្នុងរបរអាជីពជាអ្នករត់ម៉ូតូឌុបក្នុងការចិញ្ជឹមគ្រួសារឲ្យបានល្អប្រសើរ ស្របពេលប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាលល្អ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានលើកឡើងថា ប្រទេសជាតិមានសង្គ្រាមនោះ យើងមិនអាចប្រកបមុខរបរចិញ្ជឹមក្រុមគ្រួសារ និងមានការវិវត្តន៍ដូចសព្វថ្ងៃនេះទេ ដូច្នោះស្នើឲ្យអ្នករត់ម៉ូតូឌុបក្នុងខេត្តកំពង់ចាមចូលរួមចំណែកគ្នាចែករំឡែកនូវព៍ត័មានដែលបានកើតមានឡើង ឬភាពអសកម្ម ភាពអយុត្តិធម៍ ត្រូវផ្តល់ដំណឹងមកអាជ្ញាធរដើម្បីជួយរកដំណោះស្រាយក្នុងន័យកែប្រែឲ្យបានល្អប្រសើរឡើងដូចជា បញ្ហាសម្រាម បញ្ហាគ្រឿងញៀន បញ្ហាបរិស្ថាន បញ្ហាបទល្មើស នេះជាការរួមចំណែកក្នុងការកសាងប្រទេសជាតិផង និងគ្រួសារយើងផងដែរ។ ឯកឧត្តម អភិបាលខេត្តបានបន្ថែមទៀតថា នៅថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ខាងមុខនេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសថ្នាក់ដឹកនាំប្រកបដោយសុខសន្តិភាព ការអភិវឌ្ឍន៍ ការរីកចម្រើន គ្រប់វិស័យ ជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ អ្នករត់ម៉ូតូឌុប មានភាពសប្បាយរីករាយដែលមានថ្នាក់ដឹកនាំយកចិត្តទុកដាក់ការពារនឹងបានផ្តល់អនុសាសន៍ល្អៗដល់ពួកគាត់ក្នុងមុខរបរមួយនេះ ហើយបានប្តេជ្ញាចិត្តទៅបោះឆ្នោតទាំងអស់គ្នត៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ