ពិធី​សម្ពោធ​បើក​ការដ្ឋាន​ស្ពាន​បេតុង​ប្រវែង​៣៦ម៉ែត្រ ទទឹង​ ៨ម៉ែត្រ​ នៅឃុំ​ស្វាយជុក ស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
June 17, 2018 អ្នកទស្សនា :

​ព្រឹកថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិសក័ ព.ស២៥៦២ មានរៀប​ចំ​ពិធីបើកការដ្ឋានស្ពានបេតុង ប្រវែង ៣៦ម៉ែត្រ ទទឹង ៨ម៉ែត្រ នៅក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍​ជនបទ​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ មាន​វត្ត​មាន​ក្នុង​ពិធីនោះរួមមាន៖ លោកជំទាវ ប៉ាល់ យឿន អភិបាល​រង​ខេត្ត​ លោក​លី សុភា ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ កម្មការនីចំនួន ១៧៨៧នាក់ និងក្រុមការងារថ្នាក់កណ្តាល ថ្នាក់​ខេត្ត ថ្នាក់​ស្រុកនិងឃុំជាច្រើន​រូប​ផងដែរ។ នេះជាសេចក្តីរីករាយថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋដែលទន្ទឹងរង់ចាំរយៈពេលជាយូរមកហេីយសម្រាប់ការជួសជុលស្ពានរលាំងនាគដែលជាស្ពានឆ្លងស្ទឹងក្រាំងពន្លៃរវាងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ