ទិវាយោគៈអន្តរជាតិ លើកទី៤ (International day of Yoga ) នៅខេត្តបាត់ដំបង
June 17, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃ អាទិត្យ ៥កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៧ លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នងទិវាយោគៈអន្តរជាតិ លើកទី៤ (International day of Yoga ) ដែលរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាកកម្ពុជា និងមានការសហការជាមួយក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តបាត់ដំបង នៅបរិវេណមុខអគារបុរាណ សាលាខេត្តបាត់ដំបង ។ ទិវានេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងទេសចរណ៍ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាង ដោយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌាចាំព្រះរាជាណាកកម្ពុជា ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត យុវជន សសយក យុវជនអ.ម.ត ព្រមទាំងប្រជាពលរដ្ឋ សរុបជាង៣០០នាក់ ។ គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺដើម្បី ផ្សព្វផ្សាយពីការធ្វើលំហាត់ប្រាណសមាធិទាំងផ្លូវកាយ ផ្លូវចិត្ត និងសម្រួលចលនាសាច់ដុំ ចលនាសរសៃឈាមឲ្យស្រួលសម្រាប់សុខភាពរាងកាយរបស់យើងទាំងអស់គ្នា ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តបាត់ដំបង (ថ្ងៃទី ១៧ ខែមិនថុនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ