លោកជំទាវ មិថុនា ភូថង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋាន សម្ភារប្រើប្រាស់ ដល់ប្រជាការពារចំនួន ៧២ នាក់
June 16, 2018 អ្នកទស្សនា :

ថ្ងៃសៅរ៍ ៤ កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋាន សម្ភារៈប្រើប្រាស់ ដល់ប្រជាការពារចំនួន ៧២ នាក់ របស់សង្កាត់ទាំងបី នៃក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងស្វាគមន៍ដោយ លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោកប្រធានក្រុមប្រឹក្សាក្រុង លោក លោកស្រីអភិបាលរងក្រុង លោកអធិការក្រុង លោកមេបញ្ជាកងរាជអាវុធហត្ថក្រុង លោកចៅសង្កាត់ ចៅសង្កាត់រង និងប្រជាការពារភូមិ៕

#កោះកុង #រដ្ឋបាលខេត្តកោះកុង #

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ