លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីចាប់ឆ្នោតក្បាលដី ជូនប្រជាពលរដ្ឋ ចំនួន ១៧៥ គ្រួសារ
June 16, 2018 អ្នកទស្សនា :

ថ្ងៃសៅរ៍ ៤ កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីចាប់ឆ្នោតក្បាលដី ជូនប្រជាពលរដ្ឋ ចំនួន ១៧៥ គ្រួសារ ក្នុងមួយគ្រួសារទទួលបានផ្ទៃ ២ ហិចតា នៅឃុំកណ្តោល នៃស្រុកបូទុមសាគរ និងឃុំជីខលើ នៃស្រុកស្រែអំបិល ដោយមានការចូលរួមពីលោក អន ភារ: អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោកប្រធានមន្ទីរ អង្គភាព លោកអភិបាលស្រុក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។ លោកជំទាវបានលើកឡើងថា កន្លងមកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយមួយជំហានរួចហើយជាថវិកា ពេលនេះក្រុមការងារថ្នាក់ខេត្ត បានរៀបចំចាប់ឆ្នោតក្បាលដីជូនបងប្អូន និងបន្តត្រៀមចុះវាស់វែង ព្រមទាំងបោះបង្គោលព្រំដី ជូនបងប្អូនបន្តទៀត ក្រោយពេលដែលបងប្អូន បានទទួលដីទាំងនេះហើយ សូមបងប្អូនប្រើប្រាស់ដីតាមតម្រូវការជាក់ស្តែងសម្រាប់គ្រួសារនីមួយៗ។ លោកជំទាវសូមអោយបងប្អូនទាំងអស់ទៅបោះឆ្នោត អោយបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ សម្រាប់ដឹកនាំនាវាកម្ពុជា អោយមានការរីកចំរើនថែមទៀតលើគ្រប់វិស័យបន្តទៀត៕

#កោះកុង #រដ្ឋបាលខេត្តកោះកុង #

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ