លោកជំទាវ មិថុនា ភូថង បានដឹកនាំយក​អំណោយ​មនុស្សធម៌ ចែកជូន​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​សារខ្យល់​កន្ត្រាក់ចំនួន ៣០ គ្រួសារ
June 16, 2018 អ្នកទស្សនា :

ថ្ងៃសៅរ៍ ៤ កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយសមាជិកគណៈកម្មាធិការសាខា នាយក នាយករងសាខាក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក​ស្រែអំបិល យុវជន​កក្រក​ រួមនឹងអជ្ញាមូលដ្ឋាន បានសហការ​គ្នានាំយក​អំណោយ​មុនស្សធម៏ ចែកជូន​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​សារខ្យល់​កន្ត្រាក់ចំនួន ៣០ គ្រួសារ នៅភូមិត្រពាំងកណ្តោល​ ១៨ គ្រួសារ​ (រលំទាំងស្រុង ០៣ គ្រួសារ) ភូមិដងពែង ១១ គ្រួសារ ភូមិតាធង ០១ គ្រួសារ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។ ​ឆ្លៀតក្នុងឱកាសនោះលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រាសាសន៏​ផ្តាំផ្ញើ​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានីហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងតែធ្វើការណែនាំ ដល់​គ្រប់សាខា​ទាំងអស់​នៅទូទាំងប្រទេស ត្រូវចុះពិនិត្យជាក់ស្តែង និងធ្វើការឆ្លើយតបភ្លាមៗ ដើម្បីយក​ជំនួយ ជូន​ដល់ប្រជាពលរដ្ឋរងគ្រោះអោយបានទាន់ពេលវេលា បើទោះបីសម្ភារៈដែល​បាន​ចែក​ជូនមិន​អាចឆ្លើយតបទៅតាមទំហំនៃការខូចខាតក៏ពិតមែន តែជាការចែករំលែកនូវ​ពេលជួបគ្រោះ​មហន្តរាយផ្សេងៗ ជំនួយ និងសម្ភារៈទាំងនេះគឺបាន​មកពីសប្បុរសជន​ទូទាំង​ខេត្ត និងក្រៅខេត្ត​ដែលបានឧបត្ថម្ភ និងចូលរួម​សោកស្តាយ​​ចំពោះ​គ្រោះមហន្តរាយ​មួយនេះ​ដែលបានកើត​ឡើង​ ចំពោះបងប្អូន៕ #កោះកុង #រដ្ឋបាលខេត្តកោះកុង #

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ