ឯកឧត្តម​ ជា​ សុមេធី​ និង​ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ​​ ចុះពិនិត្យ​មើលផ្លូវ​ តាមបណ្តាលស្រុក​មួយចំនួន
June 15, 2018 អ្នកទស្សនា :

ថ្ងៃសុក្រ​ ៣កើត​ ខែបឋមាសាធ​ ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព.ស​ ត្រូវនឹងថ្ងៃទី១៥​ ខែមិថុនា​ ឆ្នាំ២០១៨​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និង​ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ​ ព្រមទាំង​ ឯកឧត្តម​ អភិបាល​រងខេត្ត​ លោកប្រធានមន្ទីរ​ ពាក់ព័ន្ធ​ ចុះពិនិត្យ​មើលផ្លូវ​ តាមបណ្តាលស្រុក​ ដូចជា៖ ១-ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ប្រវែង ២២គម ឆ្លងកាត់១៣ភូមិ ស្ថិតនៅក្នុងឃុំជ្រៃ ឃុំអង្គរទ្រេត និងឃុំពានរោង ស្រុកស្វាយអន្ទរ​ ២-ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ប្រវែង ១៦គម ស្ថិតនៅក្នុងឃុំដូនកឹង ទៅដល់ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ ៣-ពិនិត្យគម្រោងដែលជាអនុសាសន៍សម្តេចក្រឡាហោម ក្នុងការភ្ជាប់ផ្លូវពី ឃុំជ្រៃ ឃុំសំរោង ទៅភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង មានប្រវែង១៤,៥០០ម និងស្ថាបនាស្ពានបេតុងមួយកន្លែងប្រវែង១៥០ម សិក្សាជាក់ស្តែង។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ