ឯកឧត្តម គួច ចំរើន បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅ ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម សូមនាំយកសត្វ គោ ក្របី មកចាក់ថ្នាំបង្ការការពារ ជំងឺសារទឹក និងអ៊ុចក្តាម អោយបានគ្រប់ៗគ្នា
June 15, 2018 អ្នកទស្សនា :

ឯកឧត្តម គួច ចំរើន បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅ ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម សូមនាំយកសត្វ គោ ក្របី មកចាក់ថ្នាំបង្ការការពារ ជំងឺសារទឹក និងអ៊ុចក្តាម អោយបានគ្រប់ៗគ្នា ការអំពាវនេះធ្វើឡើងក្នុងពិធីចាក់ថ្នាំបង្ការ ការពារជំងឺ សារទឹក អ៊ុចក្តាម នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានបង្ហាញ ពី គោលបំណងរបស់រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្តកំពង់ចាម ដើម្បីការពារកុំអោយសត្វចិញ្ចឹម (គោ ក្របី ) នេះឆ្លងជំងឺ ប្រសិនបើយើងមានការធ្វេសប្រហែសបន្ទិច អាចអោយសត្វគោ ក្របី ឈឺស្លាប់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងពេលវេលាផងដែរ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់ពីបញ្ហារចាក់ថ្នាំបង្ការនេះ ដោយគិតថាសត្វរបស់គាត់មិនទាន់ឈឺផង ហេតុអ្វីត្រូវចាក់ថ្នាំ នេះហើយជាកត្តាដ៏ចំបងដែលបណ្តាលអោយផ្ទះជំងឺ អ៊ុចក្តាម និងសារទឹក នាពេលកន្លងមកក្នុងឆ្នាំ២០១៧ ក្នុងឃុំកោះសំរោង បណ្តាលឲ្យសត្វគោក្របីឈឺជាបន្តបន្ទាប់ ហើយបានអាជ្ញាធរ រួមនឹងមន្ត្រីជំនាញពសុពេទ្យនសដមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះទប់ស្កាត់ចាក់ថ្នាំការពារបានទាន់ពេលវេលា។ ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធី នេះ យកទៅផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋដែលមិនបានចូលរួម សូមយកសត្វ គោ ក្របី មកចាក់ថ្នាំបង្ការនេះ ដោយមិនគិតប្រាក់ឡើយ។ បន្តមកទៀត ឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានទៅពិនិត្យមើលសាលាឆានដែលបានឆាបឆេះដោយអគ្គិភ័យ កាលវេលាម៉ោង២ទាបភ្លឺក្នុងថ្ងៃទី១១ខែមិថុនាថ្មីៗនេះ ដែលបណ្តាលឲ្យឆាបឆេះខូចខាតអស់ទាំងស្រុង ហើយឯកឧត្តមអភិបាលខេត្តបានយកបច្ច័យ១លានរៀលដល់ព្រះគ្រូចៅអធិការវត្តក្រូចសើច ហើយជាមួយគ្នាដែរ ឯកឧត្តមអភិបាលខេត្តបានចុះសំណេះសំណាលជាមួយគ្រូសិស្សមេត្តយ្យសហគមន៍ ក្នុងបរិវេណវត្តក្រូចសើចនោះផងដែរ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ