កិច្ចប្រជុំពង្រឹងក្រុមការងារផ្សព្វផ្សាយព័ត៌មាន លើបណ្តាញសង្គមប្រចាំខេត្តស្វាយរៀង
June 14, 2018 អ្នកទស្សនា :

នៅរសៀលថ្ងៃពុធ ១កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពង្រឹងក្រុមការងារផ្សព្វផ្សាយបណ្តាញសង្គមប្រចាំខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈភិបាលខេត្តស្វាយរៀង ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន លោកនាយករងរដ្ឋបាលខេត្ត លោកមេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីព័ត៌មានខេត្ត ក្រុង ស្រុក ។ កិច្ចប្រជុំនេះមានគោលបំណងពង្រឹង និងតាមដានព័ត៌មានសំខាន់ៗដែលបានផ្ញើចូលក្នុងគ្រុបតេឡេក្រាមសំខាន់ៗ និងចែករំលែកបន្ត ក្នុងនោះត្រូវចូលរួមតាមដាននូវសំណូមពរនានារបស់ប្រជាពលរដ្ឋ ដែលបានផ្ញើទៅកាន់ផេកហ្វេសបុក (Facebook Page)សម្តេចតេជោ និងផេករដ្ឋបាលខេត្ត ធ្វើការឆ្លើយតបបកស្រាយ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងជាពិសេសឆ្លើយតបភ្លាមៗនូវរាល់ព័ត៌មានមិនពិត ព័ត៌មានប្រឌិតញុះញង់បំផុសបំផុលមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជាដើម ដែលតែងតែកើតមានលើបណ្តាញសង្គមហ្វេសបុកនាពេលពេលបច្ចុប្បន្ន ។ ម្យ៉ាងទៀតត្រូវចូលរួមគាំទ្រផ្សព្វផ្សាយនូវព័ត៌មានសំខាន់ៗរបស់រាជរដ្ឋាភិបាល រួមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានខិតខំកសាងដូចជាហេដ្ឋារចនាសម្ព័ន្ធនានាដែលកម្ពុជាកំពុងបោះជំហានទៅមុខ ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានជំរុញការត្រួតពិនិត្យនូវសកម្មភាពនៃ ក្រុមការងារផ្សព្វផ្សាយបណ្តាញសង្គមតាមក្រុុមនីមួយៗ ត្រូវពង្រឹងការអនុវត្តតួនាទីភារកិច្ចរៀងៗខ្លួនឲ្យមានប្រសិទ្ធភាព ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ