ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអន្តរាគមន៍ភ្ជួររាស់ដីជូនកសិករក្រីក្រ
June 13, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឌ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីអន្តរាគមន៍ភ្ជួររាស់ដីជូនកសិករក្រីក្រ ខ្វះមធ្យោបាយ និងកម្លាំងពលកម្ម ក្នុងផលិតកម្មកសិកម្មឱ្យទាន់រដូវដាំដុះ និងអនុវត្តន៍បង្ហាញគ្រឿងយន្តកសិកម្ម និងឧបករណ៏កសិកម្ម ស្ថិតនៅភូមិត្រពាំងធ្លក ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

នាឱកាសសំណេះសំណាលនោះឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានធ្វើការសួរសុខទុក្ខបងប្អូនប្រជាកសិករ ប្រកបទៅដោយភាពរួសរាយរាក់ទាក់ ។ ឯកឧត្តម វេង សាខុន ក៏បានលើកឡើងថាការជួយអន្តរាគមន៍នាពេលនេះ ដែលមានកិច្ចសហការពីក្រុមហ៊ុនឯកជនគឺជាបង្ហាញអោយឃើញពីការយកចិត្តទុកដាក់លើបងប្អូនប្រជាកសិករក្នុងការបង្កបង្កើនផលដើម្បីធានានូវទិន្នផលល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានឆ្លៀតពេលបើរបរត្រាក់ទ័រដើម្បីជួយភ្ជួររាស់ដីស្រែជូនដល់បងប្អូនប្រជាកសិករផងដែរ ។ បន្ថែមពីនេះទៀតឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏បានផ្ដល់នូវថវិកាក្នុងម្នាក់ៗចំនួន ១០.០០០ រៀល និងក្រមាម្នាក់ មួយផងដែរ ៕

ប្រភពព័ត៌មាន:រដ្ឋបាលខេត្តកំពង់ស្ពឺ (ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ