ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្តស្វាយរៀង
June 12, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្ត ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ និងលោក លោកស្រីថ្នាក់ដឹកនាំ ក្រសួងកិច្ចការនារី លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន ។ មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃមន្ទីរកិច្ចការនារីខេត្ត ក្រោមការដឹកនាំរបស់លោកស្រី ភួង សារី ជាប្រធានមន្ទីរ កន្លងមក បានយកចិត្តទុកដាក់ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង នាំឲ្យការអនុវត្តការងារកិច្ចការនារីសម្រេចបានលទ្ធផលល្អប្រសើរ ចូលរួមចំណែកក្នុងការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ការថែទាំសុខភាពស្រី្ត និងកុមារ ជាពិសេសការជួយពង្រឹងសមត្ថភាពស្រ្តី ទាំងចំណេះដឹង ចំណេះធ្វើ និងទាំងក្នុងការងារសេដ្ឋកិច្ច និងការសម្រេចចិត្តនានា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាមួយនេះ លោកជំទាវរដ្ឋមន្ត្រី និងឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់លោកស្រី ទុំ សារានី ប្រធានមន្ទីរ ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តបេសកកម្មដឹកនាំអនុវត្តការងារកិច្ចការនារីក្នុងខេត្ត ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ជាពិសេសសក្នុងការលើកកម្ពស់ និងបញ្ជ្រាបសមភាពយេនឌ័រ ការផ្ដល់ និងពង្រឹងសិទ្ធិអំណាចស្ដី្រ ការការពារ និងការផ្ដល់សេវាអប់រំសុខភាព រួមទាំងការងារជាច្រើនទៀត ដើម្បីជាប្រយោជន៍សម្រាប់ស្រ្តី កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ ត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីធានានិរន្តភាពការងារប្រកបដោយប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទឲ្យបានល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវមានការសហការល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពនានា ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើន ៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តស្វាយរៀង (ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ