ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកោះកុង
June 12, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ ១៤ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៩ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ លោកប្រធាន អនុប្រធានអង្គភាព មន្ត្រីរាជការជំនាញពាក់ព័ន្ធនានា។ កិច្ចប្រជុំមានរបៀបវារៈ ៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៤៨

២-របាយការណ៍គណៈអភិបាល អំពីការអនុវត្តការងារ

៣-របាយការណ៍លទ្ឋផលការងារ ប្រចាំខែឧសភា

៤-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០១៨

៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកា ស្តីពីកំណត់ប្រតិទិន

៦-ពិនិត្យ និងអនុម័តលើសំណើ ស្តីពីការកំណត់ឈ្មោះ និងលេខផ្លូវសំខាន់ ក្នុងក្រុងខេមរភូមិន្ទ

៧-បញ្ហាផ្សេងៗ៕

#កោះកុង #រដ្ឋបាលខេត្តកោះកុង #

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ