លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍ប្រតិភូក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការកាត់ទីតាំងដីចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលមានទីតាំងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិ
June 05, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ ៧ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ប្រតិភូក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការកាត់ទីតាំងដីចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលមានទីតាំងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋកំពុងស្នាក់នៅ និងអាស្រ័យផល ចំនួន ០៤ គ្រួសារ។ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ ថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេសសម្តេចតេជោ ដែលសម្តេច បានឯកភាព សម្រេចផ្តល់ដី ជាកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលបានកំពុងស្នាក់នៅ និងអាស្រ័យផល នៅក្នុងដី របស់មន្ទីរពាណិជ្ជកម្មខេត្តកោះកុង ទុកជាកម្មសិទ្ធស្របច្បាប់របស់បងប្អូន៕ #កោះកុង #រដ្ឋបាលខេត្តកោះកុង #

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ