ពិធីទទួល និងដង្ហែរអបអរសាទរប្រតិភូកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី ខេត្តស្វាយរៀង
June 05, 2018 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ០៨រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្ដស្វាយរៀង បានរៀបចំពិធីទទួល និងដង្ហែរអបអរសាទរប្រតិភូកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី ខេត្តស្វាយរៀង ដែលទើបត្រឡប់ពីការចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ។ ពិធីទទួល និងដង្ហែរនេះ ប្រព្រឹត្តិទៅចាប់ពីឃុំក្រោលគោ ត្រង់ចំណុចព្រំប្រទល់ខេត្តស្វាយរៀង-ព្រៃវែង រហូតដល់ក្រុងស្វាយរៀង ដោយមានការចូលរួមពីឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្អូនៗយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមអបអរសាទរ ទទួលស្វាគមន៍ ឈរជារបងអមសងខាងផ្លូវពីប្អូនៗនិស្សិតសាកលវិទ្យាល័យស្វាយរៀង ប្អូនៗសិស្សានុសិស្សវិទ្យាល័យហ៊ុនសែនស្វាយជ្រំ វិទ្យាល័យហ៊ុនសែនចេក សាលាបឋមសិក្សាព្រះសីហនុ និងប្អូនៗសិស្សានុសិស្សវិទ្យាល័យស្វាយរៀង យ៉ាងច្រើនកុះករ ។ សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា និងបានបិទបញ្ចប់កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ខេត្តស្វាយរៀងបានបញ្ជូនកីឡាទៅចូលរួមប្រកួត ចំនួន ១២ប្រភេទកីឡា ទទួលបានមេដាយសរុប ២១គ្រឿង ក្នុងនោះមេដាយមាស ចំនួន ០៣គ្រឿង មេដាយប្រាក់ ចំនួន ០៨គ្រឿង និងមេដាយសំរឹទ្ធិ ចំនួន ១០គ្រឿង ដែលមេដាយមាស បានទៅលើប្រភេទកីឡាបាល់ទាត់បុរស ១គ្រឿង វាយសីគូ(បុរស-នារី) ១គ្រឿង និងវ៉ូវីណាម ១គ្រឿង មេដាយប្រាក់ បានទៅលើប្រភេទកីឡាវាយសីគូ(នារី) ១គ្រឿង វ៉ូវីណាម ៤គ្រឿង និងតេក្វាន់ដូ ៣គ្រឿង និងមេដាយសំរឹទ្ធិ បានទៅលើប្រភេទកីឡាបាល់ទាត់នារី ១គ្រឿង វាយសី(នារីទោល) ១គ្រឿង វាយសីជាក្រុម ១គ្រឿង បាល់បោះបុរស ១គ្រឿង និងតេក្វាន់ដូ ៦គ្រឿង ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ