អភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារក្រសួងធនធានទឹក ប្រជុំពិភាក្សាត្រៀមបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងបំណក់-បរិបូណ៌
June 04, 2018 អ្នកទស្សនា :

រសៀលថ្ងៃច័ន្ទ ៦ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃ ០៤ ខែមិថុនា ឆ្នាំ ២០១៨ ឯកឧត្តម ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល និងជានាយកចាត់ចែងគម្រោងការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង (RBWRU) បានដឹកនាំមន្ត្រីបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធរបស់គម្រោង ចូលជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណអភិបាលខេត្ត នៅសាលាខេត្តកំពង់ឆ្នាំង ។ ជំនួបពិភាក្សានេះ មានគោលបំណងសំខាន់ ដូចខាងក្រោម ៖ ១.​ ពិភាក្សាលើសេចក្តីព្រា​ង ស្តីពី ការបង្កើតគណ:កម្មាធិការគ្រប់គ្រងអាងស្ទឹងបំណក់-បរិបូណ៌ ។ ២. ពិនិត្យ​ និងរៀបចំសមាសភាពគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងបំណក់-បរិបូណ៍ ។ ៣.​ ពិភាក្សា​ និងកំណត់ពេលវេលានៃការរៀបចំកិច្ចប្រជុំលើកទី១​ របស់គណ:កម្មាធិការគ្រប់គ្រងអាងស្ទឹងបំណក់-បរិបូណ៌ ។ ក្រោយពីបានពិភាក្សា ផ្លាស់ប្តូរយោបល់​ និងទទួលបានអនុសាសន៍ពីអ្នកចូលរួម អង្គប្រជុំ​បានសម្រេចថា គណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងបំណក់-បរិបូណ៌ នឹងដឹកនាំដោយអភិបាលខេត្តកំពង់ឆ្នាំង និងអភិបាលខេត្តពោធិ៍សាត់ (សហប្រធាន) ។ ឯលេខាធិការដ្ឋាននៃគណកម្មាធិការគ្រប់គ្រងអាងស្ទឹងបំណក់-បរិបូណ៌ នឹងដឹកនាំដោយអភិបាលរង នៃគណអភិបាលខេត្តទាំងពីរ ។ ចំពោះការរៀបចំកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការខាងលើ នឹងត្រូវរៀបចំឡើងនៅក្នុងខែសីហា ខាងមុខនេះ ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ