ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ"រួមគ្នាដើម្បីលុបបំបាត់ការបំពុលប្លាស្ទីក" ក្នុងខេត្តកោះកុង
June 05, 2018 អ្នកទស្សនា :

លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ"រួមគ្នាដើម្បីលុបបំបាត់ការបំពុលប្លាស្ទីក" នៅបរិវេណឆ្នេរប៉ាក់ខ្លង ស្ថិតនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីរាជការជាច្រើនកុះករ។ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា បរិស្ថានស្អាត ពិតជាក្តីប្រាថ្នា របស់មនុស្សគ្រប់រូប ហើយការងារបរិស្ថាន ជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់យើងគ្រប់ៗគ្នា កិច្ចការនេះចាប់ផ្តើមការចូលរួមជាគម្រូល្អ ក្នុងការការពារ ថែរក្សាបរិស្ថាន ដោយផ្ទាល់ ព្រមទាំងចូលរួមសកម្មភាពសង្គមនានាផងដែរ គោលដៅរួមសំខាន់ៗ គឺដើម្បីចូលរួមចំណែកកែប្រែផ្នត់គំនិត សាធារណៈជន អោយមានឥរិយាបថទម្លាប់ល្អ បង្កើនការយល់ដឹង កិច្ចគាំពារបរិស្ថាន ការការពារធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព យើងរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ពីយើងគ្រប់គ្នា សហគមន៍ គ្មានថង់ផ្លាស្ទីក គ្មានការបំពុលពីផ្លាស្ទីក៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ