https://www.interior.gov.kh/report/detail/918
ថ្ងៃច័ន្ទ ៦ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ លោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផែនការ ក្រសួងផែនការ ក្នុងសិក្ខាសាលា ថ្នាក់ខេត្ត ស្តីពីការផ្សព្វផ្សាយលទ្ធផលទិន្នន័យគ្រួសារក្រីក្រឆ្នាំ២០១៧ ដោយមានការចូលរួមពីលោ លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព នាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ជាច្រើនរូប នៅសាលប្រជុំសាលាខេត្តកោះកុង៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកោះកុង (ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨)
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។