អភិបាលខេត្តកំពង់ឆ្នាំង អំពាវនាវអោយប្រជាពលរដ្ឋរស់នៅត្រូវមានអនាម័យនិងត្រូវប្រើប្រាស់មុងដើម្បីកុំអោយកើតមានជំងឺគ្រុនចាញ់និងគ្រុនឈាម
May 26, 2018 អ្នកទស្សនា :

ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបាអំពាវនាវបែបនេះនាព្រឹកថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវ​នឹង​ទី២៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីជួបសំណេះសំណាលនិងនាំយកមុងជ្រលក់ថ្នាំបង្ការជំងឺគ្រុនចាញ់ និង គ្រុនឈាមចែកជូនប្រជាពលរដ្ឋ៥.៨៦៣គ្រួសារក្នុងមួយគ្រួសារៗទទួលបានមុង១នៅឃុំត្រពាំងចាន់ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមឈួរ ច័ន្ទឌឿនមានប្រសាសន៍បន្តថាៈ ថ្វីត្បិតតែជំងឺដ៏កាចសាហាវនេះ បានសម្លាប់ប្រជាពលរដ្ឋរៀងរាល់ឆ្នាំ តែយើងអាចការពារបាន ដោយធ្វើយ៉ាងណាកុំអោយមូសខាំ ដែលជាវិធីពិសេសមានប្រសិទ្ធភាពនោះ គឺយើងត្រូវដេកក្នុងមុងជានិច្ច។ ករណីមានការសង្ស័យថាខ្លួនមានជំងឺគ្រុនចាញ់ត្រូវរួសរាន់ទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលបានការពិនិត្យព្យាបាលបានត្រឹមត្រូវនិងទាន់ពេលវេលា។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ចរាចរណ៍ បង្កើនមុខរបបក្នុងគ្រួសារ អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីគ្រឿងញៀននិងំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។ ត្រូវរួមគ្នាថែរក្សាសន្តិភាពនិងអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិតិកាលទី៦អោយបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ