រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយជាស្បៀង និងសម្ភារៈសម្រាប់ការងាគ្រោះមហន្តរាយ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីអង្គការវ៉តធ័រអេត(Water Aid)ប្រចាំកម្ពុជា
July 30, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅបរិវេណសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយនឹងឯកឧត្តម អម សុភា លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងសហការីទទួលអំណោយជាស្បៀង និងសម្ភារៈសម្រាប់ការងាគ្រោះមហន្តរាយ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីលោក ឆាត សុភាព និងសហការីននាយក វ៉តធ័រអេត(Water Aid)ប្រចាំកម្ពុជា។

អំណោយដែលឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ទទួលបានការឧបត្ថម្ភពីអង្គារវ៉តធ័រ អេត រួមមាន៖ អង្ករចំនួន ០២តោន ទឹកបរិសុទ្ធ ២០កេស ត្រីខ៥០យួរ មី៥០កេស ម៉ាស់០២កេស អាល់កុល០៥កានស្មើ១៥០លីត្រ និងសាប៊ូដុសខ្លួនចំនួន ០៥កេស សម្រាប់ទុកចាត់ចែងទៅតាមតម្រូវការស្ថានភាពជាក់ស្ដែង ជាពិសេសក្នុងអំឡុងពេលការរីកដាលនៃជំងឺកូវីដ១៩ នេះ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយកអង្កការវ៉េតធ័រអេត ដែលបានរួមចំណែកជាមួយរដ្ឋបាលខេត្ដ និងរាជរដ្ឋាភិបាលក្នុងពេលប្រទេសកំពុងរងផលប៉ះពាល់ដោយសារជំងឺដ៏កាចសាហាវ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានប្រសាសន៍បន្តថាៈអំណោយទាំងអស់ដែលបានមកពីសប្បុរសជន ត្រូវបានបែងចែកទៅតាមគោលដៅ មណ្ឌលធ្វើចត្តាឡីស័ក និងឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗក្នុងខេត្តកំពង់ឆ្នាំង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ