រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំតាមដានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង
July 30, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្តីពីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមអធិបតីភាពឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង មានការចូលរួមពីសំណាក់លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអភិបាល អភិបាលរងក្រុងស្រុកទាំង៨ចូលរួមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានមានប្រសាសន៍ថាស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩នៅតាមមូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង បានផ្ទុះ និងកើនឡើងគួរឱ្យព្រួយបារម្ភបំផុត ដូច្នេះទាមទារឱ្យគ្រប់មន្ទីរជំនាញ អាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ធ្វើការតាមដានជាប់ជាប្រចាំ ជាពិសេសការវិវឌ្ឍនៃវីរុសបំប្លែងថ្មីប្រភេទដែលតា(Delta) ដែលមេរោគបំប្លែងថ្មីនេះមានសមត្ថភាពឆ្លងរីករាលដាលលឿនរហ័សជាងមុន និងបង្កជាជំងឺកូវីដ-១៩ធ្ងន់ធ្ងរជាងមុន ដែលទាមទារឱ្យមានការប្រឹងប្រែងខ្លាំងបំផុតដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងទប់ស្កាត់ការធ្លាយចូលក្នុងសហគមន៍ប្រភេទដែលតានេះ។

ដើម្បីធានាការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ មានប្រសិទ្ធភាពឯកឧត្តម អម សុភា បានជម្រុញអោយអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុងស្រុក គឺត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានប្រភពនៃការហូរចូលនៃជំងឺកូវីដ១៩ ពិសេសគឺពលករចំណាកស្រុកដែលមកពីប្រទេសជិតខាង និងអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យពួកគាត់យល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ និងផ្លាស់ប្ដូរឥរិយាបថតាមគន្លងប្រក្រតីភាពថ្មីឱ្យបានត្រឹមត្រូវ។

ជាងនេះទៅទៀត ត្រូវបន្ដជម្រុញចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវពីបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ ផ្អាករាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំ ពោលគឺអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលជាពិសេសវិធាន«៣ការពារ និង៣កុំ» គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ និងការពារខ្លួនពីមេរោគកូវីដ-១៩ និងជាកត្តាគន្លឹះសំខាន់ក្នុងការកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ