អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល ជាមួយសប្បុរសជនមកពីតាមបណ្តាក្រុងស្រុក ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ដ្ឋបាលខេត្ត
July 30, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃសុក្រ ទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល ជាមួយសប្បុរសជនមកពីតាមបណ្តាក្រុងស្រុក ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ដ្ឋបាលខេត្ត ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុនាពេលកន្លងមក។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណដល់លោក លោកស្រី ជាម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងរីហ្សតនានា ក្នុងខេត្តព្រះសីហនុ ដែលបានចូលរួមផ្តល់ទីតាំង ស្នាក់នៅសម្រាប់ក្រុមគ្រូពេទ្យរបស់យើង មានដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមគ្រូពេទ្យកងទ័ព ដែលបានមកជួយចាក់វ៉ាក់សាំងជូនកងកម្លាំង មន្រ្តីរាជការ និងប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ នាពេលកន្លងមក។ ផ្តើមចេញពីការចូលរួមនេះ គឺជាចំណែកមួយ ដែលបានបំពេញបន្ថែមឱ្យដំណើរការនៃការចាក់វ៉ាក់សាំងរបស់យើង ទទួលបានជោគជ័យ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹកខាងមុខនេះ រដ្ឋបាលខេត្ត នឹងបើកយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ ដោយធ្វើឡើងព្រមៗគ្នានៅទូទាំងខេត្តព្រះសីហនុ។ យុទ្ធនាការនេះ នឹងធ្វើឱ្យយើងមានរបាំងប្រយុទ្ធប្រឆាំងកាន់តែច្រើនឡើង តែក្នុងនោះក៏យើងមិនភ្លេចអនុវត្ត គោលការណ៍ ៣.ការពារ ៣.កុំ និងវិធានការណ៍នានារបស់ក្រសួងសុខាភិបាលឱ្យបានពេញលេញ ថែមទៀតទើបអាចកាត់ផ្តាច់ការចម្លងជំងឺកូវីដ-១៩បាន។ រាជរដ្ឋាភិបាលយើងក្រ ក៏ប៉ុន្តែទឹកចិត្តមុតមាំជាមួយនឹងសុខទុក្ខប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងបន្ថែមថា ឯកឧត្តមចងចាំជានិច្ចនូវទឹកចិត្ត និងការចូលរួមរបស់បងប្អូន ដើម្បីគាំទ្រដំណើរការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ក៏ដូចជាការចូលរួមជាមួយ រាជរដ្ឋាភិបាលរបស់យើង និងសង្ឃឹមជឿជាក់ថាបងប្អូននឹងបន្តចូលរួមគាំទ្រដោយផ្ទាល់ និងអប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យអនុវត្តវិធានការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំង ឱ្យបានជោគជ័យលើការឆ្លងរាលដាលជំងឺកូវីដ-១៩ នេះ និងជូនពរអស់លោក លោកស្រី ឈ្នះលើជំងឺឆ្លងនេះគ្រប់ៗគ្នា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ