អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរៀបចំផែនការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវជន ដែលមានអាយុចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ១៨ឆ្នាំ នៅទូទាំងខេត្តកោះកុង
July 30, 2021 អ្នកទស្សនា :

ថ្ងៃសុក្រទី៣០ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរៀបចំផែនការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវជន ដែលមានអាយុចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ១៨ឆ្នាំ នៅទូទាំងខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ ក្នុងការសហការ សម្របសម្រួល ធ្វើយ៉ាងណាឱ្យបានល្អដូចអ្វីដែលបានកំណត់ក្នុងផែនការរួមដែលបានលើកឡើងទាំងទីតាំង និងពេលវេលា ជាមួយនឹងលក្ខខណ្ឌមួយចំនួន ដែលបានកំណត់ដោយក្រសួងសុខាភិបាល។ មួយវិញទៀតអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់មាតា បិតា និងអាណាព្យាបាល ដើម្បីនាំកុមារ និងយុវជនទាំងអស់ដែលមានអាយុចាប់ពីអាយុ១២ឆ្នាំ រហូតដល់ក្រោមអាយុ១៨ឆ្នាំ នៅក្នុងភូមិ ឃុំ សង្កាត់ ក្រុង ស្រុកទាំងអស់ មកទទូលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នាដោយស្ម័គ្រចិត្ត។ ដោយឡែកក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធ ត្រូវរៀបចំ និងសម្របសម្រួលយ៉ាងណា ដើម្បីឱ្យដំណើរការចាក់វ៉ាក់សាំង និងរក្សាគម្លាតសុវត្ថិភាព រវាងក្រុមគ្រូពេទ្យ និងមាតា បិតា អាណាព្យាបាល ជៀសវាងការចម្លងជំងឺកូវីដ-១៩។

ជាមួយគ្នានេះផងដែរ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ឱ្យបានល្អប្រសើរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ ដែលបណ្តាលមកពីមេរោគកូវីដ-១៩ ប្រភេទ ដែលតា(Delta)៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ