រដ្ឋបាលខេត្តពោធិ៍សាត់ ចេញសេចក្តីជូនដំណឹង ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តពោធិ៍សាត់រយៈ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលតា(Delta) ក្នុងសហគមន៍
July 30, 2021 អ្នកទស្សនា :

រដ្ឋបាលខេត្តពោធិ៍សាត់ សូមជម្រាបជូនដំណឹងដល់បងប្អូនសាធារណៈជន និងប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ មេត្តាជ្រាបថាៈ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគវីដ១៩ ប្រភេទដែលតា(Delta) និងដើម្បីអនុវត្តនូវ សេចក្តីសម្រេចលេខ ៨២សសរ របស់រាជរដ្ឋាភិបាល ដូចបានចុះយោងខាងលើ ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុង សហគមន៍នៃមេរោគកូវីដ១៩ ប្រភេទដែលតា (Delta) រដ្ឋបាលខេត្តពោធិ៍សាត់ ចាត់តាំងអនុវត្តសេចក្តីសម្រេចខាងលើ ចាប់ពីវេលា ម៉ោង២៣:៥៩នាទី(ម៉ោងម្ភៃបី និងហាសិបប្រាំបួននាទី) នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនសាធារណៈជន និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ មេត្តាជ្រាបជាព័ត៌មាន។ ទន្ទឹមនឹងនេះរដ្ឋបាលខេត្ត ស្នើលោកស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកមេឃុំ-ចៅសង្កាត់ លោកមេប៉ុស្តិ៍នគរបាលរដ្ឋបាល ចូលរួមអនុវត្តតាមខ្លឹម សារសេចក្តីសម្រេចខាងលើ ដោយស្មារតីទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូន សាធារណៈជន ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ចូលរួមអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល និងសេចក្តី ណែនាំនានារបស់ក្រសួងសុខាភិបាល ដែលមាននៅជាធរមាន។

រដ្ឋបាលខេត្តពោធិ៍សាត់ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ លោក លោកស្រី នឹងចូលរួមអនុវត្ត ដោយរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលត(Delta)នេះ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ