អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះការបិទបំរាមគោចរ រយៈពេល១៤ថ្ងៃ ដោយមិនលើកលែងជាដាច់ខាត
July 29, 2021 អ្នកទស្សនា :

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ខណ្ឌ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះសេចក្តីសំរេចលេខ២៤៩/២១សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ ដោយមិនមានការលើកលែងឡើយ ចំពោះអ្នកដែលល្មើសនឹងសេចក្តីសំរេចនេះ។

ការដាក់ចេញជាបទបញ្ជា ឲ្យគណៈបញ្ជាការឯកភាពទាំង១៤អនុវត្តឱ្យបានម៉ឹងម៉ាត់ខាងលើបានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈ video conference ក្រោមអធិបតីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញជាមួយអាជ្ញាធរខណ្ឌទាំង១៤ នាល្ងាចថ្ងៃទី២៩ កក្កដា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ។

ក្នុងនោះឯកឧត្ដម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ៖ការអនុវត្តនូវសេចក្តីសម្រេចលើកនេះ គឺមិនមានការលើកលែងជាដាច់ខាត។ ឯកឧត្ដមបញ្ជាក់ទៀតថា ៖រាជធានីភ្នំពេញបានកើនឡើងនូវអ្នកជំងឺកូវីដ-១៩

មិនមានការថមថយនោះទេ។ តែក្នុង២សប្តាហ៍ចុងក្រោយនេះ ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ មានការថមថយបន្តិច។ ប៉ុន្តែនៅតាមបណ្ដាខេត្តមួយចំនួនបានកើនឡើង។ ដូច្នេះដើម្បីកាត់ផ្ដាច់ឬសគល់នៃការរីករាលដាលជម្ងឺ-១៩នេះ លោកស្នើឲ្យប្រធានគណៈជាការឯកភាពខណ្ឌទាំង១៤ ត្រូវអនុវត្តសេចក្តីសម្រេចនេះអោយបានតឹងរឹងបំផុត ។ចំពោះអ្នកល្មើស ត្រូវឃាត់ទាំងមនុស្ស ឃាត់ទាំងរថយន្តនិងផាកពិន័យទៅតាមច្បាប់ ដោយមិនមានការលើកលែងនោះទេ។

ឯកឧត្ដមបានបញ្ជាក់ផងដែលថា ៖ការអនុវត្តលើកមុនៗយើងមានការអប់រំ មានការលើកលែងខ្លះ តែចំពោះការអនុវត្តសេចក្តីសម្រេចលើកនេះ គឺមិនមានការយោគយល់និងមិនមានការលើកលែងនោះទេ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត។

ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា ៖ចំពោះភោជនីយដ្ឋានការលក់គ្រឿងហូបចុក ការលក់គ្រឿងស្រវឹង ការលក់កាហ្វេនៅតាមហាងកាហ្វេនានា គឺមិនអនុញ្ញាតឲ្យមានតុសម្រាប់អោយភ្ញៀវអង្គុយហូបចុកទេ ក្នុងហាងទេ។ ពួកគាត់អាចបើកជាហាងកាហ្វេភោជនីយដ្ឋានលក់អាហារ បានត្រឹមតែវេចខ្ចប់ប៉ុណ្ណោះ។ ក្នុងនាមអាជ្ញាធរខណ្ឌត្រូវតាមដានត្រួតពិនិត្យលើបញ្ហានេះឲ្យបានតឹងរ៉ឹងបំផុត។

ឯកឧត្ដម ឃួង ស្រេងបានជម្រុញបន្ថែមថា ពាក់ព័ន្ធខណ្ឌមួយចំនួន ដែលមានផ្លូវជាតិ តភ្ជាប់ពីបណ្ដាខេត្តទាំង៨ដែលរាជរដ្ឋាភិបាលបានបិទខ្ទប់ត្រូវតែពង្រឹងគោលដៅ ត្រួតពិនិត្យអោយបានម៉ឺងម៉ាត់បំផុតផងដែរដើម្បីទប់ស្កាត់ឲ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ពិសេសការរីករាលដាលវុីរីសប្រភេទថ្មីដែលតា ដែលបាននិងកំពុងរីករាលដាល ចូលមកព្រះរាជាណាចក្រកម្ពុជារបស់យើង បើទោះបីមិនទាន់ចូលក្នុងសហគមន៍ក៏ដោយ។

គួរបញ្ជាក់ថា ៖រាជធានី​ភ្នំពេញ សម្រេច​ដាក់​ឲ្យ​អនុវត្ត​បម្រាម​គោចរ ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​រាល់​ការ​ធ្វើ​ចរាចរណ៍ និង​រាល់​សកម្មភាព ការងារ មុខរបរ ឬ​អាជីវកម្ម នៅ​ចន្លោះ​ម៉ោង ៩​យប់ ដល់​ម៉ោង​៣​ភ្លឺ ដោយដោយអនុវត្តចាប់ពីម៉ោង២៣និង៥៩នាទីយប់​ថ្ងៃ​ទី​២៩ ខែកក្កដា ដល់​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២១៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ