អាជ្ញាធរខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ កំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌
July 29, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្ត ជូនដល់គ្រួសារកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះចំនួន ២០គ្រួសារស្ថិតនៅក្នងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមរបស់អាជ្ញាធរដែនដីផងដែរ។

មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចប្រមុខរាជរដ្ឋាភិបាល ដែលកន្លងមកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ ពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងតែធ្វើឱ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័ក មិនអាចចេញក្រៅបាន។

ឯកឧត្តម អម សុភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កត្រូវអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានត្រឹមត្រូវទៅតាមការកំណត់ក្នុងរយះពេល១៤ថ្ងៃ ។ជាពិសេសអោយបានតាមអនុវត្តអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ដើម្បីជៀសផុតពីការឆ្លងពីជំងឺដ៍កាចសាហាវនេះ។ អំណោយដោយក្នុង០១គ្រួសារទទូលបាន អង្ករចំនួន២០ គីឡូក្រាម គុយទាវ ០១ប្រអប់ ទឹកត្រី ០១យួរ ទឹកសុីអុីវ០១យួរ និងប្រេងឆា០១ដប ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ