កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ ឆ្នាំ ២០១៨នៅរដ្ឋបាល​ស្រុក​កំពង់លែង
May 23, 2018 អ្នកទស្សនា :

​ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច​សំរិទ្ធិស័ក​ព.ស​២៥៦២​ត្រូវនឹងថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​សាលា​ស្រុកកំពង់លែង បាន​រៀប​ចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៣ ឆ្នាំ ២០១៨ ក្រោម​អធិតីភាព​ លោក​សំ ចាន់ថន អភិបាលស្រុកកំពង់លែង​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង និង​លោក​ឧត្តមសេនីយ៏ត្រី ជុន ថារិទ្ធ ស្នងការរងនគរបាល​ខេត្ត​ និងជា អនុប្រធានអចិន្ត្រៃយ៏លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ព្រមទាំងមាន​ការ​អញ្ជើញ​ចូលរួម​ពី​កងកម្លាំង ក្រុមប្រឹក្សាឃុំ មន្ត្រីជំនាញជំុវិញស្រុក លោកគ្រូ អ្នកគ្រូ លោក លោកស្រីតំណាងក្រុមហ៊ុន អាជីវករក្នុងស្រុកពាក់ព័ន្ធចូលរួមសរុបៈ ៦៦ នាក់ ។ អនុសេនីយ៏ឯក ហាន សុផុន អធិការរងស្រុកបានអានសេចក្តីសម្រេច​​ការបង្កើតគណកម្មការយុទ្ធនាការប្រយុទ្ធប្រឆាំគ្រឿងញៀនថ្នាក់ស្រុក និងអានផែនការលេខ ៣៩ ផ.ក របស់គណកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ឆ្នាំងរួចមកៈ លោក សំ ចាន់ថន អភិបាល និងឧត្តមសេនីយ៏ត្រី ជុន ថារិទ្ធ ស្នងការរង និងជាអនុប្រធានអចិន្ត្រៃយ៏លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានមតិសំណេះសំណាល និង ផ្តាំផ្ញើដោយលើកឡើងថាៈ រាជរដ្ឋាភិបាល និងបើកយុទ្ធនាការលើកទី៣ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា ដើម្បីម្ចាស់ការ ការពារ និងលើក កម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ប្រឆាំងទប់ ស្កាត់ចំពោះគ្រោះមហន្តរាយដែលបណ្តាលមកពីឥទ្ធិពលនៃគ្រឿងញៀនខុសច្បាប់សំដៅរក្សាការពាររឹងមាំនូវខឿនសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ។ លោកអភិបាល​ស្រុក និង​លោក​ឧត្តម​សេនីយ៏ត្រី ក៏បានចាប់អារម្មណ៏នូវផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាពិសេស សកម្មភាពចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ដែលហាក់កំពុងមានការរីករាលដាលគួរឲ្យព្រួយបារម្ភក្នុស្រទាប់យុវវ័យតែម្តង ដែលធ្វើឲ្យមានការប៉ះពាល់ដល់ ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិផង ៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ឆ្នាំង (ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ