https://www.interior.gov.kh/report/detail/8919
នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់បណ្ណថ្លែងអំណរគុណ ជូនសប្បុរជនដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រដល់ គណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្នុងនាមគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ បានមានប្រសាសន៍ថ្លែងអំណរគុណ ឯកឧត្តម លោក ប្រធាន សហគ្រាស ដែលបានចូលរួមឧបត្ថម្ភអំណោយថវិកា ធនធានផ្ទាល់ខ្លួន ជួយរៀបចំទីតាំងឈាបនដ្ឋានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅជើងភ្នំ ក្នុងក្រុងសិរីសោភ័ណ៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។