រដ្ឋបាលខេត្តកំពង់ចាម ៖ លោកតាអាយុ ១០៤ឆ្នាំ នៅស្រុកស្រីសន្ធរ ទទួលបានអំណោយលើកទឹកចិត្តសម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
July 29, 2021 អ្នកទស្សនា :

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទៅទូទាំងប្រទេស បាននាំយកថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ខ្នងផ្ទះ លោកតា ឯក ប៊ុន អាយុ ១០៤ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ កាលពីថ្ងៃទី២០ កក្កដា កន្លងទៅ។

អំណោយលើកទឹកចិត្តរបស់សម្ដេចតេជោ ផ្ដល់ជូនលោកតា នាឱកាសនោះ មាន ៖ ថវិកាចំនួន ៣លានរៀល មី ០៨កេស ត្រីខ ០១កេសធំ ទឹកសុទ្ធ ០២កេស អង្ករ ០៤បេ ទឹកត្រី ០២យួរ និងប្រេងឆា០២ដប។

គួរបញ្ជាក់ថាមកដល់ពេលនេះ ក្រុង/ស្រុក ចំនួន ១០ នៃខេត្តកំពង់ចាម បានដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត និងមានអាយុ១៨ឆ្នាំឡើង ដោយឥតគិតថ្លៃ បានចំនួន ៤៦១.៣៤៧នាក់ ស្មើនឹង ១២២,៨៣% និងចាក់ក្នុងដូសទី២ បានចំនួន ១៩៣.៨៧៣នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ