ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី​ បន្តដឹកនាំក្រុមការងារចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវ​ និងគ្រប់គ្រងអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩​ និងផែនការត្រៀមទប់ទល់សភាពការណ៍ថ្មីនៃជំងឺកូវីដ-១៩
July 29, 2021 អ្នកទស្សនា :

មណ្ឌលគិរី៖​ ព្រឹកថ្ងៃពុធ​ទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក​ សាយ​ ម៉េងគីម​ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី​ តំណាងឯកឧត្តម​ ស្វាយ​ សំអ៊ាង​ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំក្រុមការងារស្រាវជ្រាវ​ និងគ្រប់គ្រងអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩​ ថ្នាក់ខេត្ដដោយមានការចូលរួមពីកងកំលាំងនៃស្នងការដ្ឋាននគរបាលខេត្តចំនួន១០រូប​ និងកងកំលាំងកងរាជអាវុធហត្តខេត្តចំនួន១០រូប​ និងតំណាងរដ្ឋបាលខេត្ត​ ចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗចំនួន២ តាមរយៈប្រព័ន្ធវីដេអូ Zoom​ នៅសាលប្រជុំអគារ​ A របស់រដ្ខបាលខេត្ត រួមមាន៖

១.ស្តាប់បទបង្ហាញស្តីពីការស្រាវជ្រាវ និងគ្រប់គ្រងអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ដឹកនាំកិច្ចពិភាក្សាដោយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ និងជាប្រធានអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩។

២.កិច្ចប្រជុំជាមួយថ្នាក់រាជធានី​ ខេត្ត​ ស្តីពីផែនការត្រៀមទប់ទល់សភាពការណ៍ថ្មីនៃជំងឺកូវីដ-១៩​ នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិ គ.អ.ក ទទួលបន្ទុកអនុគណៈកម្មការបច្ចេកទេស និងព្យាបាល៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ