រដ្ឋបាលខេត្តពោធិ៍សាត់ ទទួលអំណោយពីសប្បុរសជន សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩នៅក្នុងខេត្ត
July 29, 2021 អ្នកទស្សនា :

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសប្បុរសជន និងតំណាងក្រុមហ៊ុននានា ដែលបានឧបត្ថម្ភ អង្ករ និងសម្ភារបរិក្ខារ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្ត។

ក្នុងពិធីប្រគល់ទទួលអំណោយនេះ ត្រូវបានធ្វើឡើងនៅវេទិកាដោះស្រាយបញ្ហាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកជំទាវ ជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្ត, លោកស្រី ម៉ែន ផល្លី អភិបាលរងនៃគណៈអភិបាលខេត្ត និងលោក គឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋ។

សប្បុរសជន ក៏ដូចជាក្រុមហ៊ុន ដែលផ្តល់ជូននាថ្ងៃនេះរួមមាន៖

១-លោក សំរិត រិន បានផ្តល់ជូន អង្ករ២០តោន

២-លោក ស៊ុយ ផេង និងលោកស្រី លាម ដាលីយ៉ា បានផ្តល់ជូន អង្ករ១០តោន

៣-ក្រុមហ៊ុន ស្វាសធីកា អ៊ិនវេសម៉ិន ឯ.ក បានផ្តល់ជូន អង្ករ៣តោន, មី៣០កេស, ទឹកស៊ីអ៊ីវ៣០យួរ និងអាល់កុល៣ពីដុង

៤-លោក អ៊ុន ទាហេង និងលោកស្រី លឹម ធីតា បានផ្តល់ជូន អង្ករ៣តោន

៥-លោក អ៊ាង យា និងលោកស្រី អាន ពៅ អនិកជនប្រទេសកាណាដា បានផ្តល់ជូន ជែលលាងដៃ៣ពាន់ដប។

ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, ឯកឧត្តម ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់សប្បុរសជន និងតំណាងក្រុមហ៊ុននានា ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្ត។

ឯកឧត្តមអភិបាល បានចាត់ទុកថា កាយវិការមនុស្សធម៌ របស់លោក លោកស្រី ជាសប្បុរសជន និងតំណាងក្រុមហ៊ុន នាពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ និងជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នា ក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ដែលសកម្មភាពនេះ ជាការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានទទួលជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាសំណូមពរ និងជាតម្រូវការចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនពុកម៉ែប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្ត បានជាច្រើនករណីផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ