អភិបាលខេត្តតាកែវ អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធZoom ស្តីអំពីផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ
July 29, 2021 អ្នកទស្សនា :

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី ២៨ ខែ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីឌីអូរZoom ស្តីអំពីផែនការសកម្មភាពសម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លើកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់អាយុក្រោម១៨ឆ្នាំ ជាមួយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។

កិច្ចប្រជុំតាមប្រព័ន្ធវីឌីអូរZoomនេះ ធ្វើឡើងក្នុងគោលបំណងការពារប្រជាពលរដ្ឋកម្ពុជា ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់សង្គម សេដ្ឋកិច្ចដោយកាត់ បន្ថយឱ្យបានជាអតិបរមានូវអ្នកជំងឺសម្រាកពេទ្យ និងស្លាប់បណ្តាលមកពីជំងឺកូវីដ១៩ ហើយមានគោលដៅកាត់បន្ថយការឆ្លង ភាពធ្ងន់ធ្ងរ និងស្លាប់ ដែលបណ្តាលមកពីជំងឺកូវីដ១៩ និងទប់ស្កាត់នឹងការគម្រាមកំហែងនៃមេរោគបំលែងខ្លួនថ្មី ជាពិសេសមេរោគប្រភេទដែលតា តាមរយៈការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារនិងយុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ ដែលមានចំនួនប្រមាណ២លាននាក់នៅដំណាច់ខែតុលា ឆ្នាំ២០២១ ។ ៩៦ភាគរយនៃកុមារនិងយុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងពេញលេញ ៧៥ភាគរយនៃប្រជាជនកម្ពុជាអាយុពី១២ឆ្នាំឡើង បានចាក់វ៉ាក់សាំងពេញលេញ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ