អភិបាលខេត្តកំពង់ឆ្នាំង ទទួលជួបជាមួយតំណាងអង្គការហេហ្វឺប្រចាំនៅកម្ពុជាដើម្បីពិភាក្សាលើគម្រោងសហគ្រាសកែច្នៃមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិកម្ពុជា
July 29, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងលោកអភិបាលស្រុករលាប្អៀរ បានជួបពិភាក្សាការងារជាមួយលោក ញ៉ែម សារ៉េត នាយកអង្គការហេហ្វឺប្រចាំនៅកម្ពុជា និងសហការី និងលោកប្រធានសមាគមភ្នំនាងកង្រី។

លោក ញ៉ែម សារ៉េត នាយកអង្គការហេហ្វឺប្រចាំនៅកម្ពុជា បានធ្វើបទបង្ហាញដោយសង្ខេបអំពីក្របខណ្ឌនៃគម្រោង”

សហគ្រាសកែច្នៃមាន់ស្រែខ្មែរសម្រាប់មោទនភាពជាតិកម្ពុជា” ក្នុងគោលបំណងជួយលើកកម្ពស់ និងជំរុញទីផ្សារកសិផលខ្មែរ ឱ្យមានភាពប្រសើរឡើង និងមាននិរន្តរភាព។ គម្រោងនេះ នឹងរៀបចំសាងសង់ផ្សារសហគមន៍កសិកម្ម ដែលជាបណ្តុំនៃកសិអាជីវកម្ម ជាមជ្ឈមណ្ឌលប្រមូលផ្តុំផលិតផលកសិកម្ម និងជាទីតាំងទិញ-លក់ផលិតផលកសិកម្មខ្មែរគ្រប់ប្រភេទនៅក្នុងតំបន់ និងផ្តល់ជូនរថយន្ត និងរ៉ឺម៉កដែលបំពាក់ដោយប្រព័ន្ធបច្ចេកទេស សម្រាប់ដឹកជញ្ជូនកសិផលកសិកម្ម។

បន្ទាប់ពីបានស្តាប់បទបង្ហាញ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត បានគាំទ្រគម្រោងទាំងស្រុង ហើយគម្រោងនេះនិងអាចបង្កើនការងារដល់យុវជនយុវនារីធ្វើនិងបង្កើនមុខរបរនិងប្រាក់ចំណូលប្រចាំថ្ងៃជូនប្រជាពលរដ្ឋចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

បន្ទាប់ពីចប់កិច្ចពិភាក្សាបឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានដឹកនាំក្រុមការងារចុះពិនិត្យដល់ទីតាំងមួយកន្លែង ស្ថិតនៅភូមិដំណាក់កី ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដើម្បីឱ្យក្រុមការងារបច្ចេកទេសគម្រោងចុះសិក្សាស្រាវជ្រាវបឋមក្នុងការអនុវត្តគម្រោងអោយទទួលបានជោគជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ