អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ
July 29, 2021 អ្នកទស្សនា :

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងទីតាំងនៃការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដើម្បីបង្កើននូវសុវត្ថិភាព បង្ការទប់ស្កាត់ជំងឺចូលក្នុងសហគមន៍អោយកាន់តែមានប្រសិទ្ធភាពខ្ពស់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងភូមិសាស្ត្រស្រុកកំចាយមារ ស្ថិតក្នុងឃុំចំនួន៣គឺ ឃុំដូនកឹង ឃុំក្រញូង និងឃុំក្របៅ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត អាជ្ញាធរស្រុកកំចាយមារ លោកប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធ។

ជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍គោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនាពេលនេះនិងពេលកន្លងផងដែរ។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបំពេញតួនាទីស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវក្នុងពេលផ្តល់សេវាសាធារណៈ ដូចជា ការចេញប័ណ្ណចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ខណៈដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងយ៉ាងកុះករនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះតាមវិធានណែនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី គឺ ៣ការពារ ៣កុំ៕

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ