ឯកឧត្តមអភិបាលខេត្តតាកែវ បន្តពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី នៅស្រុកអង្គរបូរី
July 29, 2021 អ្នកទស្សនា :

តាកែវ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយ លោកអភិបាលរងខេត្ត លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវរសេនីយ៍ឯក ឈៀន សុន ស្នងការរងនគរបាលខេត្ត លោក ឌឹម គឹមសាន អភិបាលស្រុក លោកអភិបាលរងស្រុក លោកវរសេនីយ៍ឯក យ៉ុង ប៊ុនយ៉ុន អធិការនគរបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញពិនិត្យ មើលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនីរោងចក្រ នៅទូទាំងស្រុកអង្គរបូរី ខេត្តតាកែវ។

មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានឱ្យដឹងថា វ៉ាក់សាំង ដែលចាក់ជូនប្រជាពលរដ្ឋនាពេលនេះ គឺចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់គ្នា ក្រោមការខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរកវ៉ាក់ សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នានៅទូទាំង ប្រទេស។

ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធានសុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យ បានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

បើតាមការបញ្ជាក់ពី លោក ឌឹម គឹមសាន អភិបាលស្រុកអង្គរបូរី បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២១ មានបងប្អូនប្រជាពលរដ្ឋ ស្ម័គ្រចិត្តបានមកចាក់វ៉ាក់សាំងលើកទី១ មានចំនួន ១៧៩០៣នាក់ ស្រី ៩៤៣២នាក់៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ