អាជ្ញាធរខេត្តកំពង់ឆ្នាំង ៖ ការអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល អោយបានខ្ជាប់ខ្ជួនដើម្បីជៀសផុតពីការចម្លងនៃមេរោគកូវីដ-១៩
July 27, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងបរិវេណវត្តនិគ្រោធារាម ស្ថិតក្នុងឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រះសង្ឃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម អម សុភា បានមានប្រសាសន៍បន្តថាៈបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ មិនទាន់មានការថយចុះនៅឡើយបានធ្វើអោយបណ្តាប្រទេសនៅជុំវិញពិភពលោកមានការឆ្លង និងស្លាប់ជាបន្តបន្ទាប់។ ឯកឧត្តម បានក៏អំពាវនាវដល់ប្រគេនដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ត្រូវធ្វើអនាម័យជាប់ជាប្រចាំដោយលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល ដើម្បីសម្លាប់មេរោគមុនពេលប៉ះពាល់នៅលើផ្ទៃមុខ និងពេលបរិភោគអាហារ ពិសេសអនុវត្តអោយបានខ្ជាប់ខ្លួនតាមវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះ។

ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថាៈ អំពីការចម្លងនៃមេរោគកូវីដ និងវិធីសាស្ត្រទប់ស្កាត់កុំអោយឆ្លងគឺការអនុវត្តទៅតាមបច្ចេកទេស និងវិធានការនានារបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ដូចជាកាលាងសំអាតដៃឱ្យបានញឹកញាប់ជាប់ ការក្សាគំលាតសុវត្ថិភាព ពាក់ម៉ាស់ គឺពិតជាអាចទប់ស្កាត់បានការចម្លងនៃជំងឺកូវីដ-១៩នេះ ប្រកបដោយប្រសិទ្ធភាពដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំអស់ត្រូវតែអនុវត្តឱ្យបានតឹងរឹងបំផុត។

ចុងបញ្ចប់ឯកឧត្តមបាននាំយកគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រគេនដល់ព្រះចៅអធិការវត្តសម្រាប់ផ្គត់ផ្គង់ក្នុងអំឡុងពេលពេលព្រះសង្ឃចូលព្រះវស្សាផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ