ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត អញ្ជើញចូលរួមចុះពិនិត្យស្ថានភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិឧទ្យានជាតិបូកគោ ក្នុងស្រុកឈូក នៃភូមិសាស្ត្រខេត្តកំពត
July 26, 2021 អ្នកទស្សនា :

នៅថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំអភិបាលរងខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរ ស្រុក ឃុំ ដើម្បី អញ្ជើញចូលរួមអមដំណើរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូក្រសួង ចុះពិនិត្យស្ថានភាពនៃការការពារ និងអភិរក្សធនធានធម្មជាតិ នៅតំបន់ឧទ្យានជាតិបូកគោស្ថិតក្នុងឃុំតេជោអភិវឌ្ឍ ស្រុកឈូក ក្នុងភូមិសាស្ត្រខេត្តកំពត។

គោលបំណងនៃការចុះរបស់ប្រតិភូគឺការត្រួតពិនិត្យការងារដីធ្លី នៅក្នុងតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតលើការការពារ និងអភិរក្សតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ