អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីជំនាញចុះពិនិត្យ និងរៀបចំលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត (អតីតអូតែលខេត្ត) ជាមណ្ឌលចត្តាឡីស័ក និងជាកន្លែងសម្រាក និងព្យាបាលអ្នកជំងឺកូវីដ១៩
July 26, 2021 អ្នកទស្សនា :

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្ដដា ឆ្នាំ២០២១ អមដំណើរដោយ ឯកឧត្តម វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោកនាយករងទីចាត់ការហិរវត្ថុខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ លោកអភិបាលរងក្រុង និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ និងរៀបចំ លេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត (អតីតអូតែលខេត្ត) ជាមណ្ឌលចត្តាឡីស័ក និងជាកន្លែង សម្រាក និងព្យាបាលអ្នកជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំកែលម្អ និងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដូចជាប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត បន្ទប់ទឹក បន្ទប់អនាម័យ ដោយធ្វើយ៉ាងណាបានបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋអាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងព្យាបាល ប្រកបដោយសុខសុវត្ថិភាព និងមានអនាម័យ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ