រដ្ឋបាលខេត្តកោះកុង រៀបចំពិធីប្រកាសចូលកាន់តំណែង អភិបាលរងស្រុកថ្មបាំង
July 26, 2021 អ្នកទស្សនា :

ថ្ងៃចន្ទទី២៦ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ការតែងតាំងមន្ត្រីរាជការនាពេលនេះ គឺជាការបំពេញបន្ថែមនូវថ្នាក់ដឹកនាំស្រុក ដែលមិនទាន់សមស្របទៅនឹងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុកថ្មបាំង ការតែងតាំងលោក ទុំ នី ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសមធ្យមដើមខ្សែពិសេស ថ្នាក់លេខ៦ ឱ្យកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង។

ខ្ញុំសង្ឃឹមថាលោកពិតជាពាំនាំបទពិសោធន៍ និងសមត្ថភាពដែលបានអនុវត្តកន្លងមក ដើម្បីជួយជ្រោមជ្រែង អនុវត្តតាមតួនាទី និងភារកិច្ច ដែលមានចែងក្នុងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ក្នុងការបម្រើផលប្រយោជន៍ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឱ្យមានការរីកចម្រើនបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ