រដ្ឋបាលខេត្តក្រចេះ ៖ រាជរដ្ឋាភិបាលនៅតែបន្តនាំយកវ៉ាក់សាំងមកចាក់ការពារជូនបងប្អូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្នា ដោយឥគិតថ្លៃ តាមបណ្តាស្រុកចំនួន៣នៃខេត្តក្រចេះ
July 26, 2021 អ្នកទស្សនា :

ព្រឹកថ្ងៃចន្ទទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត អញ្ជើញចុះជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋក្នុងស្រុកចំនួន៣គឺស្រុកចិត្របុរី ស្រុកស្នួល និងស្រុកសំបូរ ដែលមកទទួលវ៉ាក់សាំងការជំងឺកូវីដ-១៩ តាមការអនុវត្តផែនការជំហានយុទ្ឋសាស្រ្តប្រយុទ្ឋប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងនោះដែរ ថ្នាក់ដឹកនាំខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាល និងថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានស្មគ្រ័ចិត្តចូលរួមយ៉ាងផុលផុសក្នុងការមកទទួលវ៉ាក់សាំងការពារខ្លួន គ្រួសារ និងសង្គមជាតិ ហើយដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃឡើយ បើទោះបីជាឋិតក្នុងតម្លៃណាក៏ដោយ គឺដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន។

ឯកឧត្តម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលគឺ (៣ការពារ ៣កុំ) ទោះបីជាទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ ព្រោះជំងឺកូវីដ-១៩នេះ ពិតជាសាហាវណាស់ តែបើយើងបានទទួលវ៉ាក់សាំងគឺងាយស្រួលក្នុងការព្យាបាល ដោយត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យ។

ម្យ៉ាងវិញទៀត បើទោះបីជាបងប្អូនបានចាក់ថ្នាំវ៉ាក់សាំងដូសទី១ ឬបានចាក់ដូសទី២ រួចរាល់ហើយក៏ដោយ ក៏ត្រូវរក្សាវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទើបអាចរួចខ្លួនពីជំងឺកូវីដ-១៩ប្រភេទថ្មី ( COVID-19 Delta) ដែលមានប្រភពមកពីក្រៅប្រទេស។

ក្នុងនោះដែរ ឯកឧត្តម ក៏បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលស្ថិតនៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំង សូមយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងរក្សាគម្លាត ត្រូវណែនាំដល់ពួកគាត់ឱ្យពាក់ម៉ាស លាងដៃ និងអាល់កុល មិនត្រូវប្រជ្រៀតដណ្តើមគ្នាដើម្បីចាក់វ៉ាក់សាំងនោះឡើយ ព្រោះថាអាចនឹងមានហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩នេះ មកដល់ខ្លួនយើង និងក្រុមគ្រួសារខ្លួនទៅវិញ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ