អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្រុកភ្នំស្រុក
July 26, 2021 អ្នកទស្សនា :

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលដំណើរការចាក់វ៉ាកសាំងជូនដល់ពុកម៉ែបងប្អូនទូទាំងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ។

ស្រុកភ្នំស្រុក បានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ព្រះសង្ឃចាប់ពីថ្ងៃទី២៤ ខែកក្កដាមក ឃើញមានវត្តមានបងប្អូនរាប់រយពាន់នាក់មកចូលរួមចាក់ដោយស្មគ្រ័ចិត្ត សម្រាប់ស្រុកភ្នំស្រុកមានវ៉ាក់សាំងបានផ្តល់ជូនប្រមាណ ២៩ ០០០ដូស ស្មើនឹង២៩ ០០០នាក់ ចាក់ស្រោចទាំង៦ឃុំទូទាំងស្រុក ត្រូវបានរៀបចំទីតាំងចាក់ចំនួន ៦ទីតាំងតាមបណ្តាឃុំ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានជម្រាបជូនអ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ