អភិបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារធម្មជាតិខ្យល់កន្រ្តាក់ ចំនួន ៩៣គ្រួសារ ក្នុងស្រុកសំរោង
July 24, 2021 អ្នកទស្សនា :

តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នៅព្រឹកថ្ងៃសៅរ៍ ទី២៤​ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកជូនបងប្អូនប្រជាពលរដ្ឋចំនួន ៩៣គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីរសៀលថ្ងៃទី១៩ ខែកក្តដា ឆ្នាំ២០២១ ក្នុង៦ ឃុំ នៃស្រុកសំរោង ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទ ក្រហមកម្ពុជា។

ឯកឧត្តមអភិបាលខេត្ត ក្នុងឱកាសនោះដែរ ក៏បានជម្រាបពីស្ថានការណ៍វិវត្តថ្មី នៃជំងឺកូវីដ១៩ ដោយក្នុងនោះ ឯកឧត្តមបានបន្តអំពាវនាវក៏ដូចជាក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ជានិច្ច ពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន ពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្ត៣កុំ៣ការពារឱ្យបានត្រឹមត្រូវជាទីបំផុត ដើម្បីយើងរួមគ្នាប្រយុទ្ធប្រឆាំង ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងនៅក្នុងសហគមន៍របស់យើងកាន់តែធ្ងន់ធ្ងរជាងនេះថែមទៀត ។

ជាមួួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានណែនាំបន្ថែមទៀតទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តតាមដាននិងយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក និងពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ដោយទំនុកបំរុងពួកគាត់មិនឱ្យខ្វះខាតស្បៀងអាហារនោះឡើយ ពោលគឺមិនឱ្យនរណាម្នាក់ស្លាប់ដោយសារអត់អាហារ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ