ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមនាំយកទានព្រះវស្សា ទេយ្យទាន រួមនឹងបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន ០៤ ក្នុងក្រុងកំពង់ចាម
July 24, 2021 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីក្រោមឱវាទ បានចូលរួម ជាមួយឯកឧត្តម យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារវិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកជំទាវ បាននាំយកទៀនព្រះវស្សា ទេយ្យទាន រួមនឹងបច្ច័យមួយចំនួនវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តចំនួន០៤ ក្នុងក្រុងកំពង់ចាម រួមមាន៖ វត្តខេមវ័ន(បឹងស្នាយ) វត្តបទុមរតនៈដីដុះ, វត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតរាមបឹងកុក ដែលពិធីនេះប្រព្រឹត្តទៅនៅសួនក្រញូង សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

គូសបញ្ជាក់ថា គ្រឿងទេយ្យទាន និងបច្ច័យដែលត្រូវបានប្រគេនដល់វត្តចំនួន០៤ នាឳកាសនោះ ដោយក្នុងមួយវត្តៗប្រគេនទៀនវស្សា ០១គូ អង្គរ ២០០គ.ក ទឹកសុទ្ធ ០៥កេស ទឹកក្រូច ០៥កេស ត្រីខ ០១កេស មី១០ កេស ទឹកត្រី ០៥ យួរ ទឹកស៊ីអ៉ីវ ០៥យួរ ទឹកដោះគោខាប់ ០១កេស ស្ករស ០៥គ.ក តែ ៥គ.ក ចង្ហាន់ ០៩ស្រាក់ ផ្លែឈើ ០៩កន្ត្រក ទេយ្យវត្ថុ ០៩ និងបច្ច័យមួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ