អភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោដែលប្រព្រឹត្តទៅដោយរលូនសន្តិសុខសណ្ដាប់ធ្នាប់ប្រកបដោយបរិយាកាសល្អ
July 26, 2021 អ្នកទស្សនា :

ក្រុងបូកគោនៃខេត្តកំពត គឺជាក្រុងដែលត្រូវរាជរដ្ឋាភិបាលទើបបានបង្កើតឡើងថ្មី ហើយដើម្បីឲ្យស្របទៅតាម ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ ក្រោមការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានប្រព្រឹត្តទៅ ធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅឯមណ្ឌលបោះឆ្នោតនាសាលាបឋមសិក្សារលួស ស្ថិតក្នុងឃុំបឹងទូក ស្រុកទឹកឈូខេត្តកំពត។

 

ក្នុងដំណើរការបោះឆ្នោតនេះដែរ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចូលរួមដឹកនាំកម្លាំងការពារ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងបរិវេណនៃមណ្ឌល បោះឆ្នោតផងដែរ។ ក្នុងដំណើរការបោះឆ្នោតនេះទៀតសោត បានប្រព្រឹត្តទៅដោយរលូន សន្តិសុខសណ្ដាប់ធ្នាប់ បរិយាកាស ក្នុងមណ្ឌលបោះឆ្នោតមានភាពស្ងប់ស្ងាត់ល្អ មានគណបក្សនយោបាយក្នុងបញ្ជី ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតមានចំនួន ៤គណបក្ស និងមានភ្នាក់ងារសង្កេតការណ៍ របស់គណបក្សនយោបាយនីមួយៗ និងភ្នាក់ងារសង្កេតការណ៍របស់អង្គការសង្គមស៊ីវិល ចូលរួមសង្កេតការណ៍ប្រកបដោយមានលក្ខណៈត្រឹមត្រូវយុត្តិធម៌ និងតម្លាភាព។

 

ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចាត់ទុកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោនេះ គឺជាប្រវត្តិសាស្ត្រសម្រាប់ក្រុងបូកគោនៅខេត្តកំពត ដោយរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងមានភាពរលូនប្រកបដោយបរិយាកាសល្អ ត្រឹមត្រូវនិងយុត្តិធម៌ តម្លាភាព ចំពោះគណបក្សនយោបាយនីមួយៗក្នុងការបញ្ចេញឆន្ទៈរបស់ខ្លួន។

 

លោកបណ្ឌិត តែ ជិនណារិទ្ធិ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត ក៏បានបញ្ជាក់ឱ្យដឹងដែរថា ក្រុងបូកគោជាក្រុងដែលទើបត្រូវបានរាជរដ្ឋាភិបាលបានបង្កើតឡើងថ្មី ហើយដើម្បីឲ្យស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺទើបឈានដល់ការរៀបចំការបោះឆ្នោតដើម្បី ជ្រើសរើសក្រុមប្រឹក្សាក្រុង ដែលជាចាំបាច់ធ្វើឡើងឲ្យស្របទៅតាមច្បាប់កំណត់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ រីឯដំណើរការបោះឆ្នោតនេះ មានគណបក្សនយោបាយចុះក្នុងបញ្ជីចូលរួមប្រកួតប្រជែងបោះឆ្នោតចំនួន៤ គឺគណបក្សប្រជាជនកម្ពុជា,គណបក្សយុវជនកម្ពុជា ,គណបក្សសញ្ជាតិកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ។ ចំណែកដើម្បីឈានមកដល់ដំណើរការនៃការបោះឆ្នោតពេលនេះ គឺចាប់ដើមទីដំបូងមានគណបក្សនយោបាយទាំងបួន បានចូលរួមធ្វើយុទ្ធនាការឃោសនា រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២១ ហើយត្រូវបានបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ