អភិបាលខេត្តកមពង់ចាម អញ្ជើញចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង នៅស្រុកជើងព្រៃ និងស្រុកបាធាយ
July 23, 2021 អ្នកទស្សនា :

ក្រោមការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខរបស់ក្រុមគ្រូពេទ្យយោធភូមិភាគ២ និងក្រុមគ្រូពេទ្យនៃកងវិស្វកម្មក្រសួងការពារជាតិ ដែលកំពុងបំពេញបេសកកម្មចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង នៅស្រុកជើងព្រៃ និងស្រុកបាធាយ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញសួរសុខទុក្ខក្រុមគ្រូពេទ្យ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ជូនក្រុមគ្រូពេទ្យដែលកំពុងបំពេញបេសកកម្ម ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន

ចំពោះក្រុមការងារ គ្រូពេទ្យ បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលបានអញ្ជើញមកធ្វើការចាក់វ៉ាក់សាំងដូសទី២ ដើម្បីការពារជំងឺកូវីដ-១៩ នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម ដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់បងប្អូន ដោយធ្វើយ៉ាងណាឱ្យជៀសផុតជំងឺដ៏កាចសាហាវនេះ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានខិតខំគ្រប់មធ្យោបាយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ រួមទាំងខិតខំស្វែងរកវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចាក់ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ សំដៅបង្កើតភាពសុំា ក្នុងការបង្កា និងការពារជំងឺដ៏កាចសាហាវនេះ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២នេះ ត្រូវអោយបានគ្រប់ចំនួនថ្ងៃតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រសិទ្ធភាពនៃវ៉ាក់សាំង។

ជាមួយគ្នានេះ បើទោះបីជាបងប្អូនប្រជាពលរដ្ឋ បានចាក់់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយកពិតមែន ប៉ុន្តែយើងត្រូវបន្តបង្កើនការប្រុងប្រយ័ត្នថែមទៀត ដោយអនុវត្តនូវវិធានការ «៣ការពារ និង ៣កុំ» ពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាគម្លាត និងរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីការឆ្លងមេរោគកូវីដ-១៩។

គួរបញ្ជាក់ថា អំណោយ ដែលឯកឧត្ដមអភិបាលខេត្ត នាំយកចែកជូនក្រុមគ្រូពេទ្យទាំង ២ស្រុក ខាងលើ ក្នុងមួយស្រុកទទួលបាន ៖ អង្ករ ចំនួន ២០០គីឡូក្រាម ម៉ាស់ ចំនួន ១០.០០០ម៉ាស់ មីចំនួន ២០កេស អាល់កុល ចំនួន ០៣កេស ជែលលាងដៃ ចំនួន ០៥កេស និងទឹកសុទ្ធ ចំនួន ២០កេស និងថវិកា ៥លានរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ