ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានាក្នុងវត្តឬស្សីជួរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង
May 23, 2018 អ្នកទស្សនា :

ថ្ងៃអង្គារ ៨ កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានាក្នុងវត្តឬស្សីជួរ  ស្ថិតក្នុងភូមិឬស្សីជួរ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

  សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍លើក ឡើងថា ប្រទេសកម្ពុជាប្រកាន់យករបបរាជនិយមអាស្រ័យ រដ្ឋធម្មនុញ្ញ សេរីពហុបក្ស ពោលគឺរាជរដ្ឋាភិបាលកើតចេញ ពីការបោះឆ្នោត ហើយប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់ បែបយ៉ាងតែស្ថិតក្នុងក្របខណ្ឌច្បាប់ មិនត្រូវប៉ះពាល់សិទ្ធិអ្នក ដ៏ទៃ និងផលប្រយោជន៍ជាតិ។ ប្រទេសកម្ពុជាសព្វថ្ងៃមាន សុខសន្តិភាពហើយ ខណៈការអភិវឌ្ឍន៍ក៏កំពុងបោះជំហាន ទៅមុខយ៉ាងលឿនបន្ទាប់ពីសង្គ្រាម និងរបបប្រល័យពូជសាសមក។ ឆ្នាំនេះ ជាឆ្នាំបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែលមកដល់នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ខណៈសន្លឹកឆ្នោតមួយសន្លឹក របស់បងប្អូនប្រជាជនគឺជំនួសឲ្យការកាន់កាំភ្លើងទៅច្បាំងគ្នា ដើម្បីឲ្យបក្សឬក្រុមណាមួយទៅកាន់អំណាច ។ ដូច្នេះវាមាន សារៈសំខាន់ សម្រាប់ប្រទេសជាតិយើងដូចនេះនៅថ្ងៃទី២៩ ខែកក្កដាខាងមុខសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

  សម្តេចក្រឡាហោមមានប្រសាសបន្តថា អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ត្រូវបង្ករភាពងាយស្រួល ដល់គណបក្សនយោបាយទាំងអស់បានធ្វើសកម្មភាព ដោយសេរីស្របតាមច្បាប់ ពោលគឺត្រូវ ជួយការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ នៅក្នុងពេលឃោសនា បោះឆ្នោត និងរាប់សន្លឹកឆ្នោត រហូតដល់ពេលបង្កើតរាជរដ្ឋាភិបាលថ្មី ដើម្បីបង្ហាញមតិសា ធារណៈជាតិ អន្តរជាតិ ថាកម្ពុជាបោះឆ្នោតដោយមានការ ប្រគួតប្រជែងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុ បក្ស ពិសេសបង្ហាញថាប្រជាជនកម្ពុជាមានភាពចាស់ទំខាងនយោបាយ ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ