ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះពិនិត្យ សិក្សាស្វែងយល់ អំពីការតាំងទីលំនៅរបស់សម្បទានិកដែលរស់នៅលើដីសម្បទានសង្គមកិច្ច
July 23, 2021 អ្នកទស្សនា :

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង អមដំណើរដោយលោកលី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ខេត្តកំពង់ឆ្នាំង លោកវន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានចុះពិនិត្យ សិក្សាស្វែងយល់ អំពីការតាំងទីលំនៅរបស់សម្បទានិកដែលរស់នៅលើដីសម្បទានសង្គមកិច្ចសម្រាប់ប្រជាជនក្រីក្រ នៅភូមិសំបុក្រក្រៀល ភូមិខ្សាច់ស ឃុំក្រាំងល្វា និងភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ។

ក្នុងពេលជួបសំណេះសំណាល ឯកឧត្តម បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំខេត្តដល់អាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានោះ ឯកឧត្ដមក៏បានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុកត្រូវពិភាក្សាគ្នាស្វែងរកដំណោះស្រាយឲ្យបានសមស្របចំពោះបញ្ហាប្រឈមដែលប្រជាពលរដ្ឋបានលើកឡើងនាពេលនោះ។ ក្នុងករណីដោះស្រាយមិនបានត្រូវធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីពិនិត្យ និងចាត់វិធានការដោះស្រាយបន្តមិនត្រូវទុកបញ្ហារបស់ប្រជាពលរដ្ឋដោយមិនបានរកដំណោះស្រាយជូនគាត់នោះទេ។

ឯកឧត្ដម ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋត្រូវរស់នៅក្នុងបរិស្ថានស្អាត មានអនាម័យល្អ ជាពិសេសក្នុងសម័យកាលការរីករាលដាលមេរោគកូវីដ-១៩ នេះ បងប្អូនត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងសុខាភិបាលគឺ ៣ការពារ មាន១-ត្រូវពាល់ម៉ាស់ ២-ឧស្សាហ៍លាងដៃនឹងសាប៊ូអាកុល ជែលឲ្យបានញឹកញាប់ ៣-រក្សាគម្លាតសង្គម និងគម្លាតបុគ្គលប្រវែងយ៉ាងតិច ១.៥ម និង៣កុំ មាន១-កុំជួបជុំគ្នាច្រើន ២-កុំនៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ ៣-កុំចាប់ដៃគ្នានិងអោបគ្នា។

ឯកឧត្ដម ក៏បានផ្តល់ថវិកាដល់អាជ្ញាធរភូមិ កម្លាំងការពារ ប្រជាពលរដ្ឋចូលរួម ចំនួន ៥០ នាក់។ ដែលក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភ ចំនួន ២០,០០០ រៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ